កុំតែបានបុរសសន្តិសុខម្នាក់ កុំអីមនុស្សទាំងអស់កំពុងលង់ដំណេកក្នុងផ្ទះ មិនដឹងយ៉ាងណាទេ គ្រោះអគ្គីភ័យទាបភ្លឺយប់មិញ

137

ភ្នំពេញ ៖ ទាបភ្លឺទៅហើយ អគ្គីភ័យឆេះផ្ទះក្លាសេត្រី និងរថយន្តមួយគ្រឿងខ្ទេច ខណៈអ្នកផ្ទះកំពុងលង់នឹងដំណេក ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោងជិត៤ទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿង ក្នុងរយះពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកើតហេតុមានបុរសសន្តិសុខម្នាក់ដែលប្រចាំការក្បែរផ្ទះដែលឆេះ បានឃើញផ្សែងហុយឡើងខ្មួលខ្មាញ់អណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្ទះកើតហេតុ 

ពេលនោះ បុរសសន្តិសុខបានទាញឈើមកគោះទ្វារដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន ហើយអ្នកក្នុងផ្ទះក៏បាននាំគ្នារត់ចេញមកក្រៅយ៉ាងប្រញ៉ាប់ប្រញ៉ាល ដោយមិនមានអ្នកណារងរបួសឡើយ ។ 

ករណីនេះដែរសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងថា អគ្គីភ័យនេះបណ្ដាលមកពីអ្វីនោះទេ និងកំពុងស្រាវជ្រាវរកមូលហេតុ ៕

Facebook Comments