ការនាំអង្កចេញរបស់កម្ពុជា ធ្លាក់ចុះជាងមុន ដោយសារមូលហេតុអ្វី?

246

របាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ដីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ប្រចាំ នព្វមាស ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តបានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករ ចំនួនជាង ៣៨ម៉ឺនតោន (៣៨៩២៦៤ តោន) ទៅកាន់ទិសដៅចំនួន៥៩ប្រទេសក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៨។

ប្រទេសចំនួន១០ ដែលបាននាំចូលអង្ករកម្ពុជាច្រើនជាងគេដូចជា៖

១- ចិន៖ ជាង ៩៦,០០០តោន

២- បារាំង៖ ជាង ៥៧,០០០ តោន

៣- ម៉ាឡេស៊ី៖ ជាង ២៨,០០០ តោន

៤- ហ្កាបុង៖ ជាង ២១,០០០ តោន

៥- ប៉ូឡូញ៖ ជាង ១៩,០០០ តោន

៦- ហុល្លង់៖ ជាង ១៩,០០០ តោន

៧- អង់គ្លេស៖ ជាង ១៤,០០០ តោន

៨- បែលហ្ស៊ិក៖ ជាង ១៣,០០០ តោន

៩- ហុងកុង៖ ជាង ១១,០០០ តោន

១០- អ៊ីតាលី៖ ជាង ១១,០០០ តោន។

គួររំលឹកជម្រាបថា ក្នុងខែកញ្ញា ឆ្នាំ ២០១៨ កម្ពុជានាំអង្ករចេញតាមច្រកចេញចូលតែមួយសរុប ចំនួន ៤៧៦២៦តោន ថយចុះប្រមាណចំនួន២១៥០តោន ឬ៤,៥% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧៕


Facebook Comments