កងរាជអាវុធហត្ថជាង៤០០នាក់ ត្រូវបញ្ជូនជាកំហិតទៅខេត្តកំពង់ឆ្នាំង តាមការគ្រោងទុក គ្រាដែល…

127

កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៤៤០នាក់នឹងចល័តកម្លាំងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចំនួន៤ គឺ កំពង់ស្ពឺ ខេត្តព្រះសីហនុ ស្វាយរៀង និង សៀមរាប ចូលទៅកាន់ មជ្ឈមណ្ឌល ហ្វឹកហ្វឺន ភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង។ ការចល័តនេះដើម្បីហ្វឹកហាត់ចូលរួម ក្នុងពិធីខួបលើកទី៦៥ ថងៃបុណ្យឯករាជ្យ ជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៩ វិច្ឆិកា ២០១៨ខាងមុខ ។

សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ ឱ្យដឹងថា កម្លាំងខាងលើនេះនឹងធ្វើ ដំណើរតាមរថយន្ត នៅថ្ងៃទី១ ខែវិច្ឆិកា ហើយនឹងវិលត្រឡប់ ទៅកាន់អង្គភាពដើមវិញ នៅថ្ងៃ ទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៨៕

Facebook Comments